HTTP ជាអ្វី?
HTTP មកពីពាក្យពេញថា Hypertext Transfer Protocol ដែរ Protocol នេះប្រើសម្រាប់បញ្ជូន
ទិន្នន័យ តាមរយះការ Request និង Response រឺក៏ ជា ទម្រង់ ស្តង់ដារ Protocol ក្នុង បណ្ដាញ Network ដែល កម្មវិធី Web
Browser និង Server ប្រើ ក្នុងការទំនាក់ទំនងគ្នា ។
Request: ជាការភ្ជាប់ពីម៉ាស៊ីន Client (User) ដែរមានដូចជា វេបសាយ, អេប ឬឧបករណ៏ ផ្សេងទៀតទៅកាន់ Server ។
Response : ជាការឆ្លើយតបរបស់ Server មកកាន់ client ដែរ បាន request។
ដូចនេះយើងអាចដាក់ទិន្នន័យតាមរយះ Request និង Response បាន, ទិន្នន័យដែរបាន ដាក់ HTTP Protocol មិនមានការការពារអ្វីនោះទេ ជាហេតុដែលធ្វើអោយពួក Hacker ប្រេី ប្រាស់វិធីសាស្រ្ត Man In The Middle ដេីម្បីលួចទិន្នន័យបាន។
HTTP មិនបាន Encrypt (ផ្ដល់នូវសុវត្ថិភាព) នូវ Traffic (ចរាចរណ៍ទិន្នន័យ) ដែលបញ្ជូនលើបណ្ដាញនោះទេ ដូច្នេះស្តង់ដារ HTTPS ក៏បានបង្កើតដោយបន្ថែមការប្រើប្រាស់នូវ (ប្រើដំបូង) Secure Sockets Layer (SSL) ឬ (ប្រើក្រោយមក)Transport Layer Security (TLS) ពីលើ HTTP។
ដើម្បីការពារទិន្នន័យ យើងត្រូវប្រើ HTTPS, ដែរអក្ស S មានន័យថា Secure, ដូច្នេះរាល់ ទិន្នន័យដែលដាក់តាម Protocol មួយនេះត្រូវបាន encrypt ពី client រហូតដល់ server។
ដំណើរការរបស់ HTTP
ការទំនាក់ទំនងរវាង HTTP
clients (Web browser) និង Server
អាចធ្វើទៅបានដោយ HTTP
message ក្នុងការ Request
(ស្នើអ្វីមួយ) និង Response
(ឆ្លើយតបជាមួយនឹងសំណើអ្វីមួយ)។ HTTP
messages មានបីរួមមាន GET,
POST និង HEAD។
- HTTP GET៖ Messages បញ្ជូនទៅកាន់ Server ដោយមានតែ URL ប៉ុណ្ណោះ ដែលមាន Data parameter (ទិន្នន័យបន្ថែមសម្រាប់ប្រើប្រាស់គោលបំណងណាមួយ) ឬគ្មាននៅខាងចុងនៃ URL។
- HTTP POST៖ Messages ដាក់នូវ Data parameter ក្នុង Body (ផ្នែកមួយ) នៃ Request message ជៀសជាងបន្ថែមវានៅខាងចុង URL។
- HTTP HEAD៖ មានដំណើរការ Request ដូចទៅនឹង GET request តែ Server បញ្ជូនមកវិញតែ Header information (ផ្ទុកនូវព័ត៌មានប្រភេទរូបភាព ឯកសារ និងលក្ខណៈផ្សេងទៀតដែលអាចប្រើបាន) ប៉ុណ្ណោះ។
Browser ចាប់ផ្ដើមទំនាក់ទំនងជាមួយនឹង HTTP
server ដោយភ្ជាប់ TCP
(បង្កើត និងរក្សាទំនាក់ទំនងលើបណ្ដាញ) ទៅនឹង Server។ Web
browser session ប្រើ Server
port លេខ ៨០ ជា Default។ ពេល Session
ត្រូវបង្កើតឡើង អ្នកប្រើប្រាស់អាចដំណើរការការបញ្ជូន និងទទួលនៃ HTTP
messages ដោយការចូលទៅកាន់ Web
page (ទំព័រគេហទំព័រ) បាន៕
No comments:
Post a Comment