Pages

Thursday, February 2, 2023

 ​HTTP​ ជាអ្វី?

HTTP មកពីពាក្យពេញថា Hypertext Transfer Protocol ដែរ Protocol នេះប្រើសម្រាប់បញ្ជូន

ទិន្នន័យ តាមរយះការ Request និង Response រឺក៏ ជា ទម្រង់ ស្តង់ដារ Protocol ក្នុង បណ្ដាញ Network ដែល កម្មវិធី Web Browser និង Server ប្រើ ក្នុងការទំនាក់ទំនងគ្នា

 Request: ជាការភ្ជាប់ពីម៉ាស៊ីន Client (User) ដែរមានដូចជា វេបសាយ, អេប ឬឧបករណ៏ ផ្សេងទៀតទៅកាន់ Server  

 Response : ជាការឆ្លើយតបរបស់ Server មកកាន់ client ដែរ បាន request

  ដូចនេះយើងអាចដាក់ទិន្នន័យតាមរយះ Request និង Response បាន, ទិន្នន័យដែរបាន ដាក់ HTTP Protocol មិនមានការការពារអ្វីនោះទេ ជាហេតុដែលធ្វើអោយពួក Hacker ប្រេី ប្រាស់វិធីសាស្រ្ត Man In The Middle ដេីម្បីលួចទិន្នន័យបាន។

 HTTP​ មិនបាន ​Encrypt (ផ្ដល់នូវសុវត្ថិភាព) នូវ Traffic (ចរាចរណ៍ទិន្នន័យ) ដែលបញ្ជូនលើបណ្ដាញនោះទេ ដូច្នេះស្តង់ដារ ​HTTPS​ ក៏បានបង្កើតដោយបន្ថែមការប្រើប្រាស់នូវ (ប្រើដំបូង) Secure Sockets Layer (SSL) (ប្រើក្រោយមក)Transport Layer Security (TLS) ពីលើ HTTP

ដើម្បីការពារទិន្នន័យ យើងត្រូវប្រើ HTTPS, ដែរអក្ស S មានន័យថា Secure, ដូច្នេះរាល់                  ទិន្នន័យដែលដាក់តាម Protocol មួយនេះត្រូវបាន encrypt ពី client រហូតដល់ server





ដំណើរការរបស់ HTTP

ការទំនាក់ទំនងរវាង HTTP clients (Web browser) និង Server អាចធ្វើទៅបានដោយ HTTP message ក្នុងការ Request (ស្នើអ្វីមួយ) និង Response (ឆ្លើយតបជាមួយនឹងសំណើអ្វីមួយ) HTTP messages មានបីរួមមាន GET, POST និង HEAD

  • HTTP GET Messages បញ្ជូនទៅកាន់ Server ដោយមានតែ URL ប៉ុណ្ណោះ ដែលមាន Data parameter (ទិន្នន័យបន្ថែមសម្រាប់ប្រើប្រាស់គោលបំណងណាមួយ) គ្មាននៅខាងចុងនៃ URL
  • HTTP POST Messages ដាក់នូវ Data parameter ក្នុង Body (ផ្នែកមួយ) នៃ Request message ជៀសជាងបន្ថែមវានៅខាងចុង URL
  • HTTP HEAD មានដំណើរការ Request ដូចទៅនឹង GET request តែ Server បញ្ជូនមកវិញតែ Header information (ផ្ទុកនូវព័ត៌មានប្រភេទរូបភាព ឯកសារ និងលក្ខណៈផ្សេងទៀតដែលអាចប្រើបាន) ប៉ុណ្ណោះ។

Browser ចាប់ផ្ដើមទំនាក់ទំនងជាមួយនឹង HTTP server​ ដោយភ្ជាប់ ​TCP​ ​(បង្កើត និងរក្សាទំនាក់ទំនងលើបណ្ដាញ) ទៅនឹង ​Server Web browser session​ ប្រើ ​Server port​ លេខ ៨០ ជា ​Default ពេល ​Session​ ត្រូវបង្កើតឡើង អ្នកប្រើប្រាស់អាចដំណើរការការបញ្ជូន និងទទួលនៃ ​HTTP messages​ ដោយការចូលទៅកាន់ ​Web page (ទំព័រគេហទំព័រ) បាន៕














About